ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅតំបន់ Ulaanbaatar បណ្តាលឱ្យទឹកហៀរចេញពីបង្គន់ដែលធ្វើពីឈើ ខណៈដែលនៅតំបន់ Ger ទឹកកខ្វក់បានជហៀលិចផ្លូវ ដែលនាំឱ្យមានការរីករាលដាលនៃក្លិនមិនល្អ បន្ថែមលើការរីករាលដាលនៃជំងឺឆ្លង ចំពោះកុមារ។ មានគ្រួសារចំនួនប្រមាណ ៩៧.៣% នៅតំបន់ទាំងនោះ បានប្រើប្រាស់បង្គន់ធ្វើពីឈើ ដែលគ្មានអនាម័យ ដែលជះឥទ្ធិពលអវិជ្ជមានដល់សុខភាពសាធារណៈ ជាពិសេសការបំពុលខ្យល់។ អ្នកស្រុក រងផលប៉ះពាល់ អំពាវនាវឱ្យបង្កើតបង្គន់បែប អេកូ។ នេះបើយោងតាមការចេញផ្សាយរបស់ សារព័ត៌មាន A24។

លោក B.Nasanbat ដែលជាប្រជាពលរដ្ឋក្នុងតំបន់បាននិយាយថា “ បង្គន់នៅតំបន់ដែលគាត់រស់នៅគឺជាបញ្ហា។ នៅពេលមានភ្លៀងម្តងៗ កាកសំណល់បង្គន់បានហៀរចេញមកក្រៅ វាមានភាពកខ្វក់ខ្លាំង ហើយក្មេងៗមិនអាចចូលបង្គន់បានទេ។ ការកើតមានបាក់តេរី និងជំងឺ បណ្តាលមកពីបញ្ហាបង្គន់ នៅក្នុងតំបន់នេះតែម្តង។ លោក B.Nasanbat បញ្ជាក់បន្តថា វាពិបាកក្នុងការប្រើប្រាស់បង្គន់ ដែលធ្វើពីឈើនៅពេលមានភ្លៀងខ្លាំងម្តងៗ វាហៀចេញភាពកខ្វក់ពីបង្គន់ ឡាយឡំជាមួយល្បាប់ភក់។ ប្រសិនបើយើងមានបង្គន់ អេកូ ឡូស៊ី នោះអាចជាដំណោះស្រាយល្អ”

លោក J.Byambasuren ពលរដ្ឋស្រុក Sukhbaatar បានបញ្ជាក់ថា៖ នៅពេលនិយាយអំពីការបំពុលដីចេញពីបង្គន់ ធ្វើពីឈើនៅតំបន់ Ger ក្នុងខេត្តមួយវាពិតជាពិបាកណាស់។ នៅពេលមេឃកំពុងភ្លៀងម្តងៗ ហើយមានសំណើមច្រើន ស្ថានភាពអនាម័យមិនល្អ ហើយវាស្ថិតក្នុងស្ថានភាពលំបាក។ ដោយសារតែការបំពុលដី ជំងឺផ្សេងៗអាចកើតមានឡើងលើកុមារ ។ មិនមែនមានត្រឹមតែគ្រួសារគាត់ប៉ុណ្ណោះទេ ប៉ុន្តែគ្រួសារទាំងអស់នៅតំបន់ Ger សុទ្ធតែប្រើប្រាស់បង្គន់ធ្វើពីឈើ។

នៅពេលអាកាសធាតុក្តៅ ដីប្រែជាកខ្វក់ ហើយបង្គន់មានភាយក្លិនស្អុយជាប់ជានិច្ច។ ជាលទ្ធផលកុមារជាច្រើនមានជំងឺផ្តាសាយ។ លោកចង់មានបង្គន់ អេកូ សម្រាប់ប្រើប្រាស់។ ប្រសិនបើយើងមានបង្គន់អេកូ យើងនឹងអាចកម្ចាត់ការបំពុលដី និងមេរោគបាន។ លោកយកចិត្តទុកដាក់ចំពោះកូន ៗ និងសុខភាពរបស់ពួកគេ ប៉ុន្តែលោកចង់អោយប្រទេសរបស់ យកចិត្តទុកដាក់លើបញ្ហានេះ និងចាត់វិធានការអោយទាន់ពេលវេលា។

អ្នកស្រុក Sukhbaatar ម្នាក់គឺលោក D.Ankhtuya បានលើកឡើងថា នៅពេលនិយាយអំពីអាកាសធាតុក្តៅ បង្គន់ធ្វើពីឈើអាចធ្វើឱ្យមានការបំពុលដី។ នៅពេលដែលវាក្តៅវាភាយខ្លិនខ្លាំង ចេញមកខាងក្រៅ។ វាក្លាយជាសំបុករបស់ដង្កូវ និងសត្វល្អិត។ វាពិបាកសម្រាប់កុមារក្នុងការប្រើបង្គន់ធ្វើពីឈើ ក្នុងពេលមានជំងឺរាតត្បាត។ ប្រសិនបើមានភ្លៀងច្រើនវាហៀកាកសំណល់ចេញមកក្រៅលាយឡំជាមួយនឹងទឹកជំនន់។ វាជាការល្អក្នុងការដំឡើងបង្គន់ អេកូ ក្នុងតំបន់នេះ៕