ប្រាសាទ ឬវិហារ «ព្រះបាទ ណាមភូ» ដែលជាវិហារមួយកន្លែងទទួលព្យាបាលអ្នកផ្ទុកមេរោគ« អេដស៍» នៅខេត្ត ឡូប៉ូរី បានទទួលជោគជ័យក្នុងការអប់រំប្រជាជននៅតំបន់នោះ បញ្ជប់ការរើសអើងអ្នកជំអឺ អេដស៍ ឬអ្នកផ្ទុកមេរោគអេដស៍។ នេះបើយោងតាមសារព័ត៌មានA24 ចេញផ្សាយថ្មីៗនេះ។

ប្រាសាទ ឬវិហារ «ព្រះបាទ ណាមភូ» កាលពីមុនជាកន្លែងដែលគេយកអ្នកជម្ងឺអេដស៍ មកបោះបង់ចោល អោយរស់នៅក្នុងប្រាសាទមួយនេះដាច់ដោយឡែកពីអ្នកភូមិ។ សព្វថ្ងៃនេះ «ព្រះបាទណាមភូ» ជាកន្លែងទទួលព្យាបាលអ្នកផ្ទុកមេរោគ« អេដស៍» និងជាកន្លែងផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ដែលកន្លងមកពួកគេតែងតែរើសអើង និងស្អប់ខ្ពើមចំពោះអ្នកជំងឺ អេដស៍។ ដោយកាលពីអតីតកាលប្រជាជននៅតំបន់មួយនេះ ខ្លាចរអាអ្នកមានជម្ងឺអេដស៏ ហើយចៀសវាងការទាក់ទង ឬនិយាយជាមួយពួកគេ។ នេះបើយោងតាមការបញ្ជាក់របស់ប្រធានប្រាសាទ«ព្រះបាទណាមភូ» គឺលោក Pra Rajvisudhi Prajanarth ។ លោកថាកាលពីមុនអ្នកភូមិសម្រេចចិត្តមិនព្រមជួយផ្តល់ជំនួយណាមួយ មកអោយប្រាសាទមួយនេះនោះទេ ក្នុងការទទួលព្យាបាលអ្នកជំងឺ អេដស៍ ប៉ុន្តែមិនយូរប៉ុន្មានបានពួកគេបានផ្លាស់ប្តូរការសម្រេចចិត្តនេះវិញ ព្រោះពួកគេបានយល់ពីបញ្ហាមួយនេះ។

សូមបញ្ជាក់ថា៖ «ព្រះបាទណាមភូ»ដែលប្រជាជនថៃតំបន់នោះ ហៅថាជាប្រាសាទ អេដស៍ គឺជាប្រាសាទ ឬវិហារ មួយកន្លែងដែលគ្រប់គ្រងដោយបុគ្គលិកពេទ្យ និងអ្នកផ្ទុកមេរោគអេដស៍ដែលមានសុខភាពល្អ ស្ម័គ្រចិត្តមើលថែព្យាបាល អ្នកជម្ងឺ អេដស៍ដូចគ្នានៅក្នុងវិហារនេះផ្ទាល់ បន្ទាប់ពីមានការលំបាកក្នុងការស្វែងរកបុគ្គលិកស្ម័ក្រចិត្ត ដើម្បីបំពេញមុខតំណែងទាំងអស់នៅខាងក្នុងព្រះវិហារ។ «ព្រះបាទណាមភូ»មានមនុស្សប្រហែល ២,០០០ នាក់ នៅក្នុងព្រះវិហាររួមទាំង អ្នកជម្ងឺអេដស៏។ ហើយប្រាសាទ ឬវិហារមួយនេះ ក៏ជាផ្នែកមួយបានជួយដល់មន្ទីរពេទ្យក្នុងស្រុក និងសាលារៀនផងដែរ៕