ភ្នំពេញ ឆាបឆេះនៅហាងមីហិល 7យ៉ាធ្វេីឲ្យមនុស្សប្រុសស្រី ៤នាក់ត្រូវបានរងរបួសខណៈពេលដែលកំពុងតែចម្អិនអាហារនៅក្នុងហាង បង្កមការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចជួយអន្តរាគមន៍ទាន់ពេលវេលា ហេតុការណ៍អគ្គិភ័យឆាប់ឆេះខាងលើនេះកើតឡើងកាលពីវេលាម៉ោង ១០និង ៣០នាទីព្រឹកថ្ងៃទី ២១ខែកក្កដាឆ្នាំ ២០២១ ស្ថិតនៅហាងមីហិល ៧យ៉ាង នៅតាមបណ្តោយផ្លូវបេតុងព្រៃស ភូមិថ្មីសង្កាត់ដង្កោ ខណ្ឌដង្កោ។ ម្ចាស់ហាងមានឈ្មោះ ហូ លាង ភេទស្រី អាយុ៣៨ឆ្នាំ។
បើតាមសម្ដីបុគ្គលិកក្នុងហាងខាងលើបានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញចុងភៅ២ នាក់បានចម្អិនអាហារនៅក្នុងបន្ទប់បាយខាងក្រោយ ពេលនោះក៏បាបឆាប់ធុងហ្គាស់ឆេះសម្ភារៈនៅបន្ទប់ចង្ក្រានបាយពេលនោះបុគ្គលិកនឹងអ្នកមើលការខុសត្រូវក៏បានរត់ទៅជួយ បណ្ដាលឲ្យមនុស្សប្រុសស្រី៤នាក់រងរបួសរលាក់ស្មារនិងដៃជើង និងបានដឹកទៅសង្រ្គោះនៅមន្ទីពេទ្យឯកជន ពេលនោះក៏មានភ្លើងនិងផ្សែងហុយចេញមកខាងក្រៅក៏បានជាពលរដ្ឋរាយការណ៍មកសមត្ថកិច្ចមូលដ្ឋានដើម្បីជួយហៅរថយន្តពន្លត់អគ្គីភ័យចុះទៅបាញ់ពន្លត់ ។
ក្រោយពីបានទទួលបានព័ត៌មានថាមានអគ្គីភ័យឆាបឆេះនៅហាងមីហិល៧យ៉ាងសមត្ថកិច្ចក៏បានទំនាក់ទំនងទៅខាងរថយន្តពន្លត់អគ្គីភ័យរបស់ស្នងការរាជធានីភ្នំពេញដែលប្រចាំការនៅសាលាខណ្ឌដង្កោបានចុះទៅចំនួន២គ្រឿង និងធ្វើការបាញ់ប្រលត់អស់ចំនួន ១ គ្រឿងទើបរលត់ជាស្ថាពរ ។
បើតាមការបញ្ជាក់ពីមន្ត្រីពន្លត់អគ្គីភ័យបានប្រើដឹងថា ការឆាបឆេះនៅហាងមីហិល7យ៉ាងនេះគឺដោយសារតែខាងចុងភៅធ្វើការធ្វេសប្រហែសធ្វើឲ្យឆាបធុងហ្គាស់ក៏មានអណ្ដាតភ្លេីងឆេះបែបនេះ របស់ដែលខូចខាតរូបមានសម្ភារៈនៅបន្ទប់ចង្ក្រានបាយ។ ដោយៈសាវី