ភ្នំពេញ: រថយន្តពោងដឹកសុីម៉ង់ន៍បើកបរវាជែងខ្វះការប្រុងប្រយ័ត្នជ្រុលបុកជាមួយរថយន្តស៊េរីទំនើបបណ្ដាលអោយធ្លាក់កាងមុខរងការខូចខាតយ៉ាងដំណំសំណាងគ្មានអ្នករងរបួស។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង៣០នាទីរសៀលថ្ងៃទី២១ខែកក្កដាឆ្នាំ២០២១ស្ថិតនៅតាមបណ្ដោយផ្លូវ៣៧១ ភូមិឬស្សី២ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តពោងដឹកស៊ីម៉ង់ត៍មួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ3C-1506បើកបរដោយបុរសម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ៣៧១ក្នុងទិសដៅពីលិចទៅកើតខណ:មកដល់ចំណុចកើតហេតុបានវ៉ាជែងរថយន្តមួយគ្រឿងទៀតក៏វ័តកន្ទុយទៅប៉ះជាមួយរថយន្តស៊េរីមួយគ្រឿងម៉ាកJAGUARពណ៌ស ពាក់ស្លាលេខភ្នំពេញ2AV-6585បើកបរដោយនារីម្នាក់បើកចេញពីផ្ទះបណ្ដាលអោយរងការខូចខាតយ៉ាងដំណំតែមិនបង្កអោយមានអ្នករបួសនោះទេ ហើយមិនបានឈប់នៅកន្លែដោះស្រាយទេបើករត់ទើបរថយន្តស៊េរីទំនើបដេញតាមយករថយន្តមកបាំងពីមុខ។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់សហការមួយជំនាញធ្វើការវាស់វែងយករថយន្តទាំង២ គ្រឿងទៅរក្សាទុកនៅករិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគបាលរាជធានីភ្នំពេញរងចាំធ្វើការដោះស្រាយនៅពេលក្រោយ។ ដោយៈសាវី