ភ្នំពេញ៖ ផ្ទះល្វែងមួយកន្លែងនៅបុរីពិភពថ្មីឡាសែនសុខ២ត្រូវបានអគ្គីភ័យឆាបឆេះបណ្តាលឲ្យសម្ភារះនៅជាន់ទី១រងការខូចខាតធ្ងន់ធ្ងរ។
ហេតុការនេះបង្ករឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៥និង០០នាទីល្ងាច ថ្ងៃ ពុធ ទី២១ ខែកក្កដាឆ្នាំ២០២១ នៅចំណុចផ្ទះលេខ៤២ ផ្លូវ៦A បុរីពិភពថ្មីឡាសែនសុខ២ស្ថិតនៅភូមិក្រាំងអង្ក្រង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ពុំនៅផ្ទះនោះទេនៅតែក្មេងប្រុសម្នាក់អាយុ១២ឆ្នាំដែលត្រូវជាប្អូន។ខណះនោះស្រាប់តែទុស្សេប្រអប់ឌីស្យង់ទ័រនៅជាន់ទី១បណ្តាលអោយឆាបឆេះហើយក្មេងប្រុសបានរត់ចេញមកក្រៅស្រែកអោយគេជួយ។ភ្លាមៗសន្តិសុខបានចូលទៅបាញ់ពន្លត់តែពុំអាចទប់ស្កាត់បានដោយផ្សែងហុយទ្រលោម។
តាមសមត្ថកិច្ចបន្តទៀតថានៅក្នុងហេតុការណ៍នេះមានរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿងបានទៅអន្តរាគមន៍បាញ់ពន្លត់ទាក់ទិនអគ្គិភ័យបណ្តាលមកពីទុស្សេខ្សែភ្លើងហើយភ្លើងបានឆេះរាលដាលទៅកេសដាក់ឡេផ្ទះខាងលើទើបធ្វើហើយថ្មីៗនិងចូលនៅបានប្រមាណ១ខែតែប៉ុណ្ណោះ។
ក្នុងហេតុការនេះមិនបង្ករឲ្យមានអ្នករងរបួសនោះទេរងការខូចខាតសម្ភារះរួមមានគ្រែ ពូក ម៉ាស៊ីនត្រជាក់ កង្ហា និងឡេម៉ាស់ដែលគិតជាប្រាក់ប្រមាណ៧ម៉ីនដុល្លារ ពន្លត់ចប់នៅវេលាម៉ោង០៥និង៥០នាទីថ្ងៃដដែល ៕