ភ្នំពេញ ៖ រថយន្តស្ទូចមួយគ្រឿង ដឹកបរិក្ខាអគ្គិសនី បើកឆ្លងផ្លូវ ជ្រុលទៅបុករថយន្តកុងតៃន័រ កំពុងបើកបរលើផ្លូវអថិភាព បណ្តាលឲ្យខ្ទេចមុខខ្លួនឯងកំពិតដាច់ទ្វារ តែមិនប៉ះពាល់ដល់មនុស្ស កាលពីវេលាម៉ោង១១និង ៣០ នាទីព្រឹក ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅតាមផ្លូវជាតិលេ៣ កែងផ្លូវ៣០ម៉ែត្រ ចំណុចភូមិទួលកី សង្កាត់ភ្លើង ឆេះរទេះ ខណ្ឌកំបូល ។

តាមពលរដ្ឋឃើញហេតុការណ៍បានឲ្យដឹងថា មុនកើតហេតុ រថយន្តស្ទូច មួយគ្រឿង របស់អគ្គិសនីកម្ពុជា ពណ៌ ខៀវ ដឹកបរិក្ខាអគ្គិសនី ពេញទ្រុង បើកតាមផ្លូវ៣០ម៉ែត្រ ពីកើតទៅលិច ដល់ចំណុចកើតហេតុ បើកឆ្លងផ្លូវជាតិលេខ៣ បំណងបត់ឆ្ពោះទៅត្បូង ក៏ប៉ុន្តែខណៈដែលកំពុងបើកឆ្លង ជ្រុលទៅបុកជាមួយរថយន្តកុងតៃន័រ កំពុងបើកតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង បណ្តាលឲ្យរថយន្តស្ទូចខ្ទេចមុខ កំពិតដាច់ទ្វារម្ខាង តែមិនប៉ះពាល់ដល់មនុស្ស ។ ភ្លាមៗរថយន្តកុងតៃន័របើកបង្ហួសបានចំងាយជាង១០០ម៉ែត្រ ទើបឈប់ តែអ្នកបើករថយន្តស្ទូច រវល់តែឈប់មើលរថយន្តខ្លួនឯង ខូចខាតខ្ទេច ទើបរថយន្តកុងតៃន័របន្តបើកចាកចេញទៅបាត់ ។

ក្រោយកើតហេតុ រថយន្តស្ទូចបានត្រឹម សោកស្តាយ យករថយន្តទៅជួសជុលដោយខ្លួនឯង ខណៈដែលរថយន្តម្ខាងទៀតបើកចេញទៅបាត់ស្រមោល ៕