កណ្តាល៖ បន្ទាប់ពីទស្សនៈកិច្ចនិងទទួលសំណូមពរពីរដ្ឋបាលខេត្តកណ្តាលលោកជំទា វឯកអគ្គរដ្ឋទូត បានសន្យាថា នឹងជួយរកទីផ្សារឱ្យកាន់តែធំទូលាយនៅបរទេស និងនាំយកគ្រឿងចម្លាក់បែបសិល្បៈនេះចូលទៅកាន់ទីផ្សារសិង្ហបុរី៖
ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្ត បានជម្រាបដល់លោកជំទាវ ឯកអគ្គរដ្ឋទូតសិង្ហបុរីប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ខណៈធ្វើទស្សនៈកិច្ចស្វែងយល់អំពីសិប្បកម្ម ចម្លាក់ ប្រាក់ ស្ពាន់ នៅមជ្ឈមណ្ឌលសិប្បកម្មកោះចិន ដែលស្ថិតក្នុងភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល កាលពីរសៀលថ្ងៃទី២១ កក្តដា ២០២១នេះ ថាប្រវត្តិនៃវិស័យចម្លាក់ប្រាក់-ស្ពាន់ នៅក្នុងឃុំកោះចិន នេះ គឺមានដើមកំណើតជាយូមកហើយ ពិសេសបានសង្កត់ធ្ងន់ក្នុងសម័យឧត្តុង្គ ដែលព្រះមហាក្សត្រតាំងរាជធានីនៅភ្នំព្រះរាជទ្រព្យ ដូច្នេះហើយទើបបានជាភូមិសាស្ត្រនេះ សម្បូរទៅដោយជាងទងដ៏ប៉ិនប្រសព្វ និងមានទឹកដៃល្អៗជាច្រើនក្នុងការចម្លា
ក់ប្រាក់ និងស្ពាន់ រហូតមកដល់បច្ចុប្បន្ននេះ។

ឯកឧត្តមបន្តថា ប្រជាជនភាគច្រើនក្នុងតំបន់នេះ គឺចាប់យក មុខ របរជាអ្នកឆ្លាក់ចម្លាក់ ប្រាក់ ស្ពាន់ ក្រៅពីការងារធ្វើស្រែចំការ និងការងារផ្សេងៗទៀត ហើយផលិតផលដែល ជាងទងធ្វើពីលោហៈ ស្ពាន់ ប្រាក់ សំរឹទ្ឋ ទង់ដែង មានដូចជា ផ្តិល ថាស ថូ ពែង ចាន ស្លាបព្រា រូបសត្វ សម្ភារៈតាំងលម្អមួយចំនួន ព្រមទាំងវត្ថុអនុស្សាវរីយ៍ផ្សេងៗ ដែលបានផលិតរួច ត្រូវបានប្រជាពលរដ្ឋនាំយក មកលក់នៅលើទីផ្សារ មួយចំនួននៅរាជធានីភ្នំពេញ និងបណ្តាខេត្តនានា និងទុកសម្រាប់លក់ជូនភ្ញៀវទេសចរដែលបានមកទស្សនាកម្សាន្តនៅក្នុងភូមិនេះផ្ទាល់ផងដែរ។

លោកជំទាវ ត្យូ ឡេឆេង ឯកអគ្គរដ្ឋទូតសិង្ហបុរី ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្តែងនូវការរីករាយ នៅពេលឃើញអ្នកភូមិចេះបង្កើតស្នាដៃចម្លាក់ប្រាក់ ស្ពាន់ និងលោហៈផ្សេងៗ ដោយប្រើដៃបានយ៉ាងស្ទាត់ជំនាញ និងស្រស់ស្អាត ព្រមទាំងបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅជដល់ថ្នាក់ដឹកនាំខេត្ត ដែលបានឆ្លៀតពេលវេលាដ៏មមារញឹកដឹកនាំក្រុមការងារចុះមកទស្សនៈកិច្ចពិនិត្យទីតាំងជាក់ស្តែង និងបានទទួលស្វាគមន៍ប្រកបដោយភាពកក់ក្តៅ ដែលបញ្ជាក់ថា កម្ពុជា-សិង្ហបុរី គឺមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ក្នុងនោះរួមទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ បច្ចេកទេស និងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស។

លោកជំ
ទាវ បានបញ្ជាក់ថា ក្នុងការដំណើរទស្សនៈកិច្ចនេះ គឺមានគោលបំណងដើម្បីស្វែងយល់ពីផលិតផលទេស ចរណ៍ក្នុងស្រុករបស់ប្រទេសកម្ពុជា និងការអភិវឌ្ឍក្នុងតំបន់ ពិសេសគឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តការ ទេសចរណ៍ក្នុងក្របខណ្ឌអន្តរជាតិរវាងកម្ពុជា និងសឹង្ហបុរី ឲ្យកាន់តែប្រសើរឡើងថែមទៀត។

ព្រមទាំងនឹងជួយផ្សព្វផ្សាយ និងស្វែងរកទីផ្សារឱ្យកាន់តែធំទូលាយទៅកាន់បរទេស ហើយក៏នឹងអាចនាំចូលគ្រឿងចម្លាក់បែបសិល្បៈ និងវត្ថុអនុ ស្សាវរីយ៍ចូលទៅកាន់ទីផ្សាររបស់ប្រទេសសិង្ហបុរី ផងដែរ៕