សៀមរាប៖ ថៅកែគ្លីនិកឯកជនយីហោស៊ឹង រិទ្ធីរ៉េត និងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តផងនោះ បានត្រូវប៉ូលិសពាក់សក្ត័៤កន្លះម្នាក់ ប្តឹងទៅសាលាឧទ្ធរណ៍ពីបទ រំលោភលើទំនុកចិត្ត ដែលមានទឹកប្រាក់រហូត ២៣៥ ០០០ដុល្លារអាមេរិក។    ថៅកែគ្លីនិកឯកជន និងជាអនុប្រធានមន្ទីរសុខាភិ បាលខេត្តសៀមរាបដែលរងបណ្តឹង ពីបទរំលោភលើទំនុកចិត្តនោះ មានឈ្មោះ ស៊ឹង រិទ្ធីរ៉េត។

ចំណែកដើមបណ្តឹងមានឈ្មោះសំ សុខហេន ជាវរសេនីយ៍ទោ មានតួនាទីនាយរងការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រនៃស្នងការនគរបាលខេត្តសៀមរាប។

ដើមបណ្តឹងលោកសំ សុខហេន បានផ្តល់បទ សម្ភាសន៍ដោយផ្ទាល់ថា កាលថ្ងៃទី៣១ខែឧសភាឆ្នាំ ២០១៩ រូបលោកនិងឪពុក រួមទាំងចុងបណ្តឹង បានព្រមព្រៀងគ្នាទិញដីនិងផ្ទះមួយកន្លែង ក្នុងភូមិវត្តបូព៍សង្កាត់សាលាកំរើក ក្រុងសៀមរាប តម្លៃ៥៦ម៉ឺនដុល្លារ ។

ក្នុងនោះរូបលោកមានចំណែក២៥គាគរយឪពុក២៥ ភាគរយ ហើយចុងបណ្តឹង៥០ភាគរយដោយស្រាក់គ្នាខ្ចីលុយពីធនាគារ។ ក្រោយពេលទិញហើយក៍ត្រូវបានអ្នកផ្សេងមករកទិញវិញដោយអោយតម្លៃ៩៦ម៉ឺនដុល្លារ តែពួកគាត់ទាំង៣ភាគហ៊ុនសម្រេចមិនលក់ដោយព្រមព្រៀងជួលអោយចុងបណ្តឹងធ្វើជាគ្លីនិកក្នុង១ខែ៣០០០ ដុល្លារ។

ក្នុងពេលព្រមព្រៀងគ្នា ចុងបណ្តឹងបានរៀបចំជួសជុលហើយបង្កើតជាគ្លីនិកតែ ម្តង។លោកបន្តថា ក្នុងកំឡុងពេលដំណើរការជួស ជុលរៀបចំ រូបលោកបានធ្វើលិខិតមួយច្បាប់បញ្ជាក់ពីចំណែកហ៊ុនទាំង៣ និងកិច្ចសន្យាជួល។ ប៉ុន្តែក្នុងពេលអោយលិខិតទៅចុងបណ្តឹងផ្តិតមេដៃ ចុងបណ្តឹងចេះតែពន្យាពេល រហូតចុងក្រោយឆ្លើយតបមកវិញថា ដីផ្ទះរបស់គាត់ឈ្មោះកម្មសិទ្ធិរបស់គាត់ ខ្ចីធនាគារក៍ឈ្មោះរបស់គាត់ តើមានរឿងអីត្រូវគាត់ផ្តិតមេដៃជួលនិងចែកភាគហ៊ុន។

លោកសំ សុខហេន អោយដឹងទៀតថា បន្ទាប់ពីចុងបណ្តឹងឆ្លើយថាដីផ្ទះនោះជារបស់គាត់តែម្នាក់រូបលោក បានដាក់ពាក្យប្តឹងទៅតុលារការសៀមរាប ដោយចោទពីបទ រំលោភលើទំនុកចិត្ត។ តែនៅថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២១នេះ សាលាដំបូងខេត្តសៀមរាបសម្រេចតម្កល់រឿងឥតចាត់ការ។

លោកសក្ត័៤កន្លះ អោយដឹងទៀតថា ក្នុងការព្រមព្រៀងទិញដីនិងផ្ទះចូលគ្នា៣ ចំ ណែកនេះ ខ្ចីលុយធនាគារក៍ខ្ចីទាំង៣ចំណែក ហើយបង់ប្រាក់សងធនាគារវិញក៍៣ចំណែកដូចគ្នាន។ គ្រាន់ តែអោយចុងបណ្តឹងជាអ្នកចេញមុខដាក់ឈ្មោះទិញ និងចេញមុខខ្ចីធនាគារ ព្រោះរូបគាត់ជាបងនិងជាកូនរបស់សហភាគហ៊ុន។ ប៉ុន្តែបុគ្គលចុងបណ្តឹង ដែលត្រូវជាបង និងត្រូវជាកូន ធ្វើបែបនេះទៅវិញ។

រូប លោកនិងឪពុកដែលជាម្ចាស់ភាគហ៊ុន មានឯកាសារទូទាត់ប្រាក់ទៅធនាគារ និងទៅចុងបណ្តឹងទាំងអស់។ក្នុងនោះសម្រាប់រូបលោក ដែលត្រូវជាប្អូនរបស់ចុងបណ្តឹងមានចំណែក២៥ភាគរយគឺស្មើទឹកប្រាក់ ២៣៥០០០ ដុល្លារ។ តែតុលាការសៀមរាបតម្កល់រឿងឥតចាត់ការ។ ហេតុដូច្នេះហើយទើបរូបលោក សម្រេចប្តឹងបន្តទៅសាលាឧទ្ធរណ៍ ដោយចោទពីបទ រំលោភលើទំនុកចិត្ត ហើយលោករំពឹងថានឹងទទួលបានភាពយុត្តធម៍។ ត្បិតរឿងនេះ ថៅកែគ្លីនិកឈ្មោះស៊ឹង រិទ្ធីរ៉េត ស៊ីឡាក់លើឪពុក និងប្អូនខ្លួនឯងទាំងស្រុង។

ជុំវិញការចោទប្រកាន់នេះ លោកស៊ឹង រិទ្ធីរ៉េត ម្ចាស់គ្លីនិកយីហោ ស៊ឹង រិទ្ធីរ៉េត និងជាអនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប បានផ្តល់បទសម្ភាសន៍ ដោយផ្ទាល់ថា រូបលោកជាម្ចាស់កម្មសិទ្ធិដីនិងផ្ទះ ហើយក៍ជាអ្នកខ្ចីធនាគារដោយផ្ទាល់ផងដែរ។ រឿងបុគ្គលដើមចោទអះអាងយ៉ាងណានោះ គឺជាការប្រឌិតព្រោះតែចង់បានទ្រព្យរបស់លោកតែប៉ុណ្ណោះ។ លោកបន្តថា សម្រាប់លោក គឺមិនបរិយាយវែងទេ ពីព្រោះសំអាងលើឯកសារ ម្យ៉ាងវិញទៀត តុលាការបាន សម្រេចតម្កល់រឿងឥតចាត់ការរួចទៅហើយ។ ចឹងទេទោះគាគីប្តឹងទៅណាទៀតក៍មិនជាអ្វីដែរ។

ទោះជាបែបនេះ ប៉ុន្តែមហាជននៅក្នុងខេត្តសៀម រាប រងចាំមើលថា តើរឿងក្តីដែលមានទំហ៊ំទឹកប្រាក់រហូតជាង២៣ម៉ឺនដុល្លារនេះទៅជាយ៉ាងណា។ម្ខាងជាប៉ូលិសមានឋាន: ឯម្ខាងទៀត ជាមន្ត្រីមានមុខមាត់ ពិសេស ជាថៅកែគ្លីនិកដ័ល្បីល្បាញប្រចាំខេត្តសៀម រាបទៀតផង៕