ខេត្តស្វាយរៀង:ប្រជាពលរដ្ឋ២ភូមិក្នុងឃុំកំពង់ត្រាចស្រុករមាសហែករាប់រយនាក់នាំគ្នាទៅពិនិត្យសុខភាព តាមទីកន្លែង និង ពេលវេលា ដែលបានកំណត់ របស់រដ្ឋបាលស្រុកដើម្បីពង្រឹងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីត១៩នាថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១។

រដ្ឋបាលស្រុករមាសហែក បានចេញសេចក្ដីជូនដំណឹង ដល់លោកលោកស្រី បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលរស់នៅភូមិសាស្ត្រភូមិកំពង់ត្រាច និងភូមិតាត្រាវទៅធ្វើតេស្តសុខភាពរហ័ស រូបជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី ២២ខែកក្កដាឆ្នាំ ២០២១ រហូតដល់ថ្ងៃអាទិត្យទី ២៥ ខែកក្កដាឆ្នាំ ២០២១ ចំពោះពេលវេលាធ្វើតេស្តសុខភាពរហ័សយើងបានចាប់ផ្ដើមពីម៉ោង៧និង៣០នាទីដល់ម៉ោង១១ព្រឹកនិងពេលរសៀលចាប់ពីម៉ោង២រហូតដល់ម៉ោង៥ល្ងាច។

អំពីទីតាំង ការធ្វើតេស្តសុខភាពរហ័ស ទីតាំងទី ១ សាលាបឋមសឹក្សាកំពង់ត្រាច ទីតាំងទី ២មណ្ឌលសុខភាពកំពង់ត្រាច ទីតាំងទី ៣ស្នាក់ការគណបក្សប្រជាជនឃុំកំពង់ត្រាច។

រដ្ឋបាលស្រុករមាសហែក សូមលោកលោកស្រីបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលរស់នៅភូមិសាស្ត្រឃុំកំពុងត្រាចនិងភូមិតាត្រាវសូមអញ្ជើញទៅធ្វើតេស្តសុខភាពរហ័សឲ្យបានគ្រប់គ្នាចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ទន្ទឹមនឹងនេះសូមលោកលោកស្រីបងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវការណែនាំរបស់ក្រសួងសុខាភិបាលនិងវិធានការបី កុំបីការពារនិងពីចូលរួមផងដែរ។