(ភ្នំពេញ)៖ ក្រុមការងារស្តាប្រឡាយនៃមន្ទីរសាធារណៈការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានអះអាងថា ការរដ្ឋានស្តាប្រ ឡាលូប្រាំ ត្រូវបានបិទបញ្ចប់ហើយ គិតត្រឹមព្រឹកថ្ងៃទី២២ខែកក្កដាឆ្នាំ២០២១នេះ ខណៈដែលប្រឡាយមេមួយខ្សែនេះ ដើរតួនាទីដ៏សំខាន់ក្នុងការរំដោះទឹកចេញពីមូលដ្ឋានខណ្ឌពោធិសែនជ័យ,ខណ្ឌសែនសុខនិងខណ្ឌមានជ័យ ដើម្បីបង្ហូរ ទំលាក់ទៅប្រឡាយម័លនិងបន្តចុះទៅបឹងជើងឯក ។
ក្រុមការងារស្តារយកភក់ចេញពីបាតប្រឡាយបានប្រមាណជាង២ម៉ឺនម៉ែត្រគូប,ក្នុងនោះសំរាមនិងស្មៅជាង២,០០០ម៉ែត្រគូបផងដែរ។ ការស្តាឡើងវិញនូវនឲប្រឡាលូប្រាំនេះ បានធ្វើអោយចរន្តទឹកហូរយ៉ាងលឿនគ្មានការរំខាន ដែលអាច បញ្ជៀសបាននូវការលិចលង់ ភូមិ ដ្ឋានប្រជាពលរដ្ឋ ។
បើតាមការបញ្ជាក់ របស់លោក ដួង ចាន់សារ៉ាត់ ប្រធានអង្គភាពលូទឹក បូមទឹកនៃមន្ទីរសាធារណការនិងដឹកជញ្ជូន រាជធានីភ្នំពេញបានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញ និងណែនាំពីសំពណាក់ឯកឧត្តម ឃួង ស្រេង អភិបាលរាជ ធានីភ្នំពេញ ក្នុងការដោះស្រាយបញ្ហាលិចលង់ដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងនោះដែរ ការងារ ស្តារប្រពន្ធ័បង្ហូរទឹក មានប្រឡាយ លូ គឺជាការងារអទិភាពមួយក្នុងចំណាំដែលស្ថិតក្នុងផែនការម មេរបស់រដ្ឋារាជធានី ភ្នំពេញ ដោយមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ អមដោយអង្គភាពលូទឹក បូមទឹក និងស្ថានីយចម្រោះ ទឹកកខ្វក់ជាអ្នកអនុវត្តគម្រោង ។ ជាក់ស្តែងសកម្មភាពស្តារប្រឡាយលូប្រាំ គិតត្រឹមល្ងាចថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១ ត្រូវបានបិទបញ្ចប់១០០ភាគរយ។
លោកបញ្ជាក់ថា ប្រឡាយលូប្រាំ មានប្រវែងជាង១,០០០ម៉ែត្រ ទទឹងមានទំហំ ពី១៥ទៅ៣០ម៉ែត្រ ចាប់ពីប្រឡាយលូ ប្រាំផ្លូវវេង ស្រេងដល់ស្ថានីយបូមទឹកលូ៥ ។ ការដ្ឋាននេះបានចាប់ផ្តើមស្តារ ដោយប្រើប្រាស់សាឡង់កាលពីថ្ងៃទី១៩ មិថុនា ហើយបានបញ្ចប់១០០ភាគរយហើយកាលល្ងាចថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១ ។ ប្រឡាយនេះមានតួនាទីយ៉ាង សំខាន់ក្នុងការរំដោះទឹកក្នុងមូលដ្ឋានខណ្ឌពោធិសែន ជ័យ ខណ្ឌសែន សុខ និងខណ្ឌមានជ័យ ដោយទឹកហូរចូល ប្រឡាយលូប្រាំ ទៅស្ថានីយលូប្រាំ ទើបបូមទំលាក់ទៅប្រឡាយម័លនិងបន្តចុះទៅជើងឯក ។
នៅព្រឹកថ្ងៃទី២២ចែកក្កដានេះក្រុមការងារបានចល័តកម្លាំងនិងគ្រឿងចក្រចេញពី ប្រឡាយនេះបន្តមកបង្ហើយ ប្រឡាយ បឹងទំពន់បន្តទៀត ។ ដែលនៅសេសសល់ប្រវែងប្រមាណ១០០ម៉ែត្រ ទៀតនេះ ក្រុមការងារនឹងសម្រុក បញញចប់ការ ងារក្នុងរយៈពេល១សប្តាហ៍ខាងមុខទៀត ។នេះបើតាមការបញ្ជាក់របស់ លោក ដួង ចាន់សារ៉ាត់ ។
ក្នុងឱកាសនោះដែរលោកបានស្នើសូមសុំដល់បងប្អូនប្រជាពលរដ្ឋ រស់នៅស្របតាមមាត់ប្រឡាយ សូមមេត្តាទុកដាក់ សំរាមឲ្យបានត្រឹមត្រូវ ទៅតាមទីតាំងដែលក្រុមហ៊ុនប្រមូលសំរាមបានកំណត់ កុំបោះសំរាមចូលក្នុងប្រឡាយទឹក នាំអោយបិទបាំងផ្លូវទឹកមិនអាចហូរដល់ស្ថានីយ ៕